OnePlus កំពុងចាប់ផ្ដើមពង្រីកខ្លួនទៅកាន់ទីផ្សារផ្នែកកុំព្យូទ័រជាលើកដំបូង
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

បន្ទាប់ពីបានប្រកាសចេញស្មាតហ្វូន អស់រយៈពេលជាច្រើនឆ្នាំមក ដោយពេលនេះ OnePlus បានប្រកាសប្រាប់ថា ពួកគេនឹងប្រកាសចេញម៉ូនីទ័រ និងក្ដារចុចជាលើកដំបូង នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ហេតុដូច្នេះហើយ OnePlus កំពុងតែឆ្ពោះទៅកាន់ទីផ្សារផ្នែកកុំព្យូទ័រមួយទៀត ដែលជាគោលដៅចង់ពង្រីកក្រុមហ៊ុនតែម្ដង។

ដំបូងឡើយ OnePlus បានបង្ហើបប្រាប់ថា ពួកគេនឹងប្រកាសចេញម៉ូនីទ័រលើកដំបូង ដែលអាចជាប្រភេទ Gaming តម្រូវអ្នកលេងហ្គេម ជាមួយកម្រិត Refresh Rate 165Hz/1ms និងគាំទ្រ AMD Freesync Premium ជាដើម។ ម៉ូនីទ័រថ្មីៗសរុបទាំងអស់នឹងមានចំនួន 2 ម៉ូឌែល ដែលត្រូវជា OnePlus Monitor ម៉ូឌែល X 27 និងម៉ូឌែល E 24 ដោយលេខទាំងនេះ គឺចង់សំដៅទៅលើទំហំអេក្រង់។

រហូតមកដល់ពេលថ្មីៗនេះ OnePlus ក៏បានបញ្ចេញការប្រកាសថ្មីមួយទៀតថា ពួកគេនឹងដាក់លក់ក្ដារចុចលើកដំបូងដូចគ្នា ដែលជាការសហការគ្នាជាមួយ Keychron ជាក្រុមហ៊ុនក្ដារចុចល្បីឈ្មោះមួយ។ នាពេលបច្ចុប្បន្ននេះ យើងបានដឹងមុនបន្ដិចថា ក្ដារចុចថ្មីនេះនឹងអាចដោះដូរបានសេរី Fully Customizable ហើយជាប្រភេទ Mechanical Keyboard ជាមួយ Switches ជាច្រើនពណ៌ ច្រើនប្រភេទ សម្រាប់ជ្រើសរើសបាន។

OnePlus នឹងប្រកាសចេញម៉ូនីទ័រថ្មីៗទាំងអស់នោះ នៅថ្ងៃទី 12 ខែធ្នូ 2022 រីឯក្ដារចុចថ្មីវិញ នឹងត្រូវធ្វើឡើងនៅថ្ងៃទី 15 ខែធ្នូ 2022 ផងដែរ។ អ៊ីចឹង តើប្រិយមិត្តអ្នកអានទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរ? ចំពោះការពង្រីកខ្លួនរបស់ OnePlus ទៅកាន់ទីផ្សារកុំព្យូទ័របែបនេះ។

ប្រភព ៖ OnePlus
អត្ថបទទាក់ទង