ការ Jailbreak ដោយ​មិន​ប្រើ​កុំព្យូទ័រ ត្រូវ​បាន​បិទ​ជា​ផ្លូវ​ការ​ដោយ Apple!
ដោយ​ ៖ Por | 3 ឆ្នាំមុន SHARE

 

កាលដើមសប្ដាហ៍នេះ Cambo Report​ បានចេញផ្សាយ ពត៌មាន ជុំវិញការ Jailbreak ដោយពុំ ចាំបាច់ប្រើប្រាស់ កុំព្យូទ័រជូន ប្រិយមិត្តឲ្យ បានដឹង គ្រប់ៗគ្នា ទៅតាមការ សំណូមពរ ក៏ដូចជាបំពេញ ទៅដល់តម្រូវការ របស់អ្នក ប្រើប្រាស់ ដែលគ្មានកុំព្យូទ័រ ប្រើប្រាស់ ហើយពួកគេ អាចធ្វើការ Jailbreak បែប Semi-Jailbreak បានដោយ ខ្លួនឯង ពុំចាំបាច់ ពឹងនរណា ទាំងអស់។ ជាការ ពិតការ Jailbreak​ ដូចអ្វីដែល ខ្ញុំបានរៀបរាប់ ខាងដើមអញ្ចឹង គឺវាជា វិធីសាស្ត្រ ងាយស្រួល សម្រាប់យើង ទាំងអស់គ្នា ក្នុងការតម្លៃ កម្មវិធី PP យកមក ធ្វើការ Jailbreak ដោយពុំ ចាំបាច់មាន ឧបករណ៍ជំនួយ អ្វីទាំងអស់ តែចាប់ ពីថ្ងៃនេះ តទៅយើង មិនអាចធ្វើការ តម្លើងកម្មវិធី PP តាមរយៈ គេហទំព័រ http://totoateam.com/pangujb/ នឹងមិនមាន ទៀតឡើយ។





ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងធ្វើការ Jailbreak​ ដោយមិន ប្រើប្រាស់ កុំព្យូទ័រ ដោយចូល ទៅកាន់គេហទំព័រ ខាងលើ ហើយតម្លើង កម្មវិធី PP នោះ គឺមិនអាច ធ្វើបាន ទៀតឡើយ ព្រោះ Apple បានដឹង អំពីវិធីសាស្ត្រ ថ្មីនេះ រួចបាន ប្រើកម្មវិធី Safari បិទមិនឲ្យ អ្នកប្រើប្រាស់ ទាំងអស់ ធ្វើការ តម្លើងកម្មវិធី នោះបាន ទៀតទេ ដោយវានឹង លោតចេញជា Unable to Download App ដូចរូប ខាងក្រោមនេះ៖





យុទ្ធសាស្ត្រថ្មីនេះត្រូវបានដំណើរការបាន ប្រមាណជាជាង 2 ថ្ងៃដែរ ទើប Apple​ ដឹងហើយ បានចេញប្រតិបត្តិការ បិទភ្លាមៗ តាមដែលអាច ធ្វើទៅបាន។ ហេតុនេះសម្រាប់ អ្នកចង់បាន Semi-Jailbreak អ្វីដែលអ្នក ត្រូវធ្វើគឺ បន្តការ Jailbreak តាមរយៈ កុំព្យូទ័រវិញ ល្អជាង។​ យ៉ាងណាមិញ សម្រាប់យោបល់របស់ ក្រុមការងារ Cambo Report វិញ ចង់ប្រាប់ទៅ ដល់ប្រិយមិត្ត ទាំងអស់ថា បើអ្នកមិន មានតម្រូវ ការអ្វីចាំបាច់ នោះទេ អ្នកមិន គួរធ្វើការ Jailbreak ឥឡូវនោះទេ ព្រោះវាដំណើរការ មិនទាន់ស្រួល នៅឡើយទេ មានន័យថា វាគ្រាន់ តែជា Semi-Jailbreak ប៉ុណ្ណោះ ដូច្នេះអ្នកបាន Jailbroken រួចអាច នឹងជួបប្រទះ បញ្ហាផ្សេងៗ ជាច្រើន។ អញ្ចឹងយល់ល្អ កុំទាន់ហក់ លោតជាមួយ គេអី យើងនឹង រង់ចាំ មើល Tool ថ្មីរបស់ Pangu បន្តទៀត ថាតើវានឹង មានអ្វីប្លែក និងដំណើរការ ស្រួលបានដល់ កម្រិតណា!

 

ប្រភព ៖ Redmond Pie
អត្ថបទទាក់ទង